Share

   ប្រជាពលរដ្ឋជាច្រើននាក់ ក្នុង​​សង្កាត់​​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ បាន​សម្តែង​នូវ​​ការ​សប្បាយ​ចិត្ត​និង​កោត​សរ​សើរ ​ដល់​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​បាន​ជួយ​ជំរុញ និង​ស្ថាបនា​ផ្លូវលំ​ក្រាល​គ្រួស ២ខ្សែ ប្រវែង ២,៥៩០ ម៉ែត្រ ចំណាយ​ថវិកាអស់ចំនួន ១១​៥​,​៤​៣​៤​,​០​០​០​រៀល ជា​ថវិកា​មូនិធិ​សង្កាត់​ ឆ្នាំ​២០១៥ និង​ថវិកា​គុណ​ប្រ​យោ​ជន៍​ខេត្ត​ឆ្នាំ២០១៥ ត្រូវ​បាន​សម្ភោធ​​ដាក់​ជា​ផ្លូវ​ការនារសៀលថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០១៦នេះ នៅ​ភូមិ​អូរ​អំ​បិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោ​ភ័ណ ក្រោម​​អធិប​តី​ភាព ឯក​ឧត្តម គោស៊ុំ សារឿត អភិ​បាល​​ខេត្ត​បន្ទាយ​មាន​ជ័យ និង​មាន​ការ​អញ្ជើញ​​ចូល​រួម​ពី ឯកឧត្តម សួន បវរ អភិបាលរងខេត្ត និង

​មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញ​ធរ​ក្រុង សង្កាត់ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

     លោកស្រី ចាន់ ថេង អភិបាលក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់​ថាដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​គិតគូពី   ក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត គោស៊ុំសារឿត រដ្ឋ​បាល​ក្រុង សម្រេច​បាន​នូវ​សមិទ្ធផលថ្មីៗ ជាច្រើនកើតឡើងព្រោងព្រាតជាបន្តបន្ទាប់ បាន​កែ​ប្រែ​ស្ថាន​ភាព​រស់​នៅ​ប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសផ្លូវថ្នល់ ផ្លូវ​ចាក​បេតុង​ជា​ច្រើន​ខ្សែ ហើយពេលខាងមុខទៀតក្រុងទទួលនូវផ្លូអមស្ទឹងសិរីសោភ័ណ លម្អ​ក្រុង​មួយ​ខ្សែ​បន្ថែម​ផងដែរ។ លោកស្រីបន្តថា ការងារអភិវឌ្ឍន៍ក្នុងខេត្តបន្ទាយមានជ័យ ខេត្ត​បាន​ខិត​ខំ​និងសម្រេច​បានផ្លែផ្កាគួរមោទន: ហើយចំគោលដៅដាក់ចុះ និង​ស្រប​តាម​សេច​ក្តី​ត្រូវ​ការរបស់ពលរដ្ឋព្រមទាំងបានបម្រើអោយសេវារដ្ឋបាល និងសេវាសាធារណ:ផង។

     ថ្លែងក្នុងពិធីសម្ភោធផ្លូវនាឪកាសនេះ ឯកឧត្តម គោស៊ុំ សារឿត អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យបានលើកឡើងថាៈ ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​មាន​ការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​។​ពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា គឺជាចំនុចអទិ​ភាព​របស់​ប្រមុខ​ដឹក​នាំ​ព្រោះ​វា​ជា​ដង្ហើម​សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពរីកចំរើន ជាការឆ្លើយ​តប​បាន​នូវ​គោលដៅអទិភាពក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋមានផ្លូវ មាន​ស្ពាន​គឺ​មាន​ក្តីសង្ឍឹម។

      ឯកឧត្តមបន្តថាៈផ្លូវពិតជាមានសារៈសំខាន់សម្រាប់បម្រើឲ្យការរស់នៅរបស់ប្រជា ពលរដ្ឋ​យើង និងដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​អាជ្ញាធរ​ខេត្ត​បាន​ជំរុញ​ឲ្យមន្ទីរសាធារណៈការខេត្ត និងអាជ្ញាធរ​ដែន​ដី​គ្រប់​ជាន់​ថ្នាក់​ជាមួយ និង​ដៃ​គូ​អភិវឌ្ឍន៍​បន្ត​ស្វះ​ស្វែងរកថវិកាធ្វើការជួសជុលផ្លូវដែលរងការ ខូច​ខាត​នៅតាម​បណ្តា​មូល​ដ្ឋាន​ក្នុង​ខេត្ត​បាន​ជាបន្តបន្ទាប់។

      គួបញ្ជាក់ថា តាមរយះគម្រោងថវិកាគុណប្រយោជន៍ខេត្តឆ្នាំ២០១៥​រដ្ឋ​បាល​ខេត្ត​សម្រេច​​បានសមិទ្ធផលថ្មីជាច្រើនរួមមានៈនៅស្រុកមង្គលបូរី ១-ផ្លូវបេតុង៣ខ្សែប្រវែង​២.៧១៣ម៉ែត្រ នៅភូមិនានាក្នុងឃុំឬស្សីក្រោក និង​ជាមួយ​គម្រោង​ថ្នាក់​ជាតិ​និង​ខេត្ត​មាន​ផ្លូវកៅស៊ូ​៣ខ្សែទៀតនៅឃុំឬស្សីក្រោកនិងគយម៉ែង។ ឯនៅក្រុងសិរីសោភ័ណ ២-ផ្លូវ​បេតុង​១ខ្សែប្រវែង៣៥០ម៉ែត្រកាត់ស្ពានថ្មសម្តេចហ៊ុន សែន -ព្រះពន្លាសង្កាត់ព្រះពន្លា ។៣-ផ្លូវ​លេខ ៣ អ៊ុតបេទីមមីណឺមានប្រវែង១.១០០ ម៉ែត្រ​នៅ​សង្កាត់​កំពង់​ស្វាយ ។៤​-​ផ្លូវ​បេតុង ៥ ខ្សែ កាត់ទទឹងពីផ្លូវលេខ១ ដល់ផ្លូវលេខ ៤ ប្រវែង៣០០ម៉ែត្រ និង​បន្ថែម​ចិញ្ចើម​ផ្លូវ​អម​ក្នុង​សង្កាត់​កំពង់ស្វាយ។៥-ផ្លូវបេតុង ១ ខ្សែ (អតីតផ្លូវភ្លោះ)​ប្រវែង​ជាង​៥០០ ម៉ែត្រ និង​បំពាក់​បង្គោល​ភ្លើងបំភ្លឺផ្លូវនៅសង្កាត់អូរអំបិល ។៦-សាង​សង់​ផ្លូវ​អម​មាត់​​ស្ទឹង​សិរី​សោ​ភ័ណ​​បាន​​ប្រវែង​​១.៧៧៥ម៉ែត្រនៅសង្កាត់ទឺកថ្លា។៧-ផ្លូវបេតុងពីផ្លូវជាតិ​លេខ​៥ឡើង​ទៅ​វត្ត​ចម្ការ​ខ្នុរ​នៅ​សង្កាត់​អូរអំបិល។៨-បានដាក់បង្គោលភ្លើងបំភ្លឺ​សាធា​រណៈ​ចាប់ពីចំណុច​ស្តុប​ដល់​មុខ​សាលាក្រុង​សិរីសោភ័ណចំនួន ៥៧ ដើម​នៅ​​សង្កាត់​​កំពង់​ស្វាយ​។​​៩​-​បាន​សាង​សង់​អគារ​បណ្ណា​សារសាលាខេត្ត១ខ្នង។១០-បានជុសជុល​អគារ​​សាល​ប្រជុំ​(ក)​សា​លា​ខេត្ត​។​១១-​​កំ​ពុង​​​សាង​​​សង់​​​សាល​​ប្រជុំ​​​ខ្នាត​​​ធំ​របស់​​សាលា​​ខេត្ត​​ថ្មី​មួយ​ទៀត ១២-ផ្លូវ​​ចាក​​បេតុង​​១​​ខ្សែ​​បន្ថែម​​ទៀតប្រវែងជិត៧០០ម៉ែត្រ ផ្លូវ​ត្រាវ​រចាស់​ភ្ជាប់​​ផ្លូវ​ភ្លោះ​ទៅ​កាន់​ផ្លូវ​គោរ​ដ្ឋាន​។​ចំ​​ណែក​​នៅ​ភូមិ ឃុំ សង្កាត់នៃស្រុក ក្រុង​ចំនួន​៧​ផ្សេង​ទៀត​គឺ​ក្រុង​ប៉ោយ​ប៉ែត ស្រុក​ម៉ាឡៃ អូរជ្រៅ ស្វាយ ចេក ថ្មពួក ព្រះនេត្រព្រះនិងភ្នំស្រុក រដ្ឋបាល​ខេត្ត​ និង​ថ្នាក់​ក្រោម​បាន​ និង​​កំពុង​​បន្ត​​កសាង​​សមិទ្ធ​ផល​ធំ​ៗ​លើ​គ្រប់​វិស័យ​ជា​ច្រើន​ទៀត​ជូន​ប្រជា​ពល​រដ្ឋ ក៏​ដូច​​ទុក​​ជា​​សម្បត្តិ​មរតក​របស់សង្គមជាតិទាំងមូល៕

អត្ថបទៈ ហី រីហាំង

 

Share

   

bidding

announment

សេចក្តីជូនដំណឹង ២០១៤-០៥-២៧  

2014-05-27-1

   

សេចក្តីជូនដំណឹង ២០១៤-០៥-២៧  

2014-05-27-2

   

Facebook  

   

ចំនួនអ្នកទស្សនា  

0058270
Today
Yesterday
This Week
Last Week
This Month
Last Month
All days
69
39
105
437
69
2171
58270

Forecast Today
72


Your IP:54.198.159.117