Share

     នា​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦ សា​លា​​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន ​ធ្វើ​ពិធី​ផ្សព្វ​ផ្សាយ​ផែន​ការ អភិ​វឌ្ឍន៍​ខេត្ត​រយះ​ពេល ៥​ឆ្នាំ ២០១៥ -២០១៩ លទ្ធ​ផលនៃ​ការ​តាម​ដាន​ត្រួត​ពិ​និត្យ និង​វាយ​តម្លៃ​ការ​អនុ​វត្ត ផែន​ការ​អភិ​វឌ្ឍន៍​ខេត្ត​ឆ្នាំ​២០១៥ ប្រ​ព្រឹត្ត​ទៅ​ក្រោម​អធិប​តី​ភាព ឯក​ឧត្តម គោស៊ុំ សារឿត អភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ឯក​ឧត្តម អ៊ី ឡុង សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត ។

     លោក​ស្រី សៀវ សិនេហ៍ ប្រធាន​ទី​ប្រឹក្សា​គ្រប់​គ្រង​កម្ម​វិធី​ជាតិ​ថ្នាក់​ខេត្ត បាន​លើក​ឡើង​​ថាៈ ប្រព័ន្ធ​កសាង​ផែន​ការ ជា​ប្រព័ន្ធ​ជា​ប្រព័ន្ធ​អភិ​បាល​កិច្ច​

ចាំ​បាច់ និង​សំខាន់​របស់​រដ្ឋ​​បាល​ថ្នាក់​ក្រោម​ជាតិ​។ ប្រព័ន្ធ​នេះ​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​សេ​ចក្តី សម្រេច​ចិត្ត​តាម​បែប​ប្រជា​ធិប​តេយ្យ ការ​​កំ​ណត់​​ចក្ខុ​​វិស័យ គោល​​បំណងគោល​​ដៅ និង​​ក្រប​​ខណ្ឌ​​អភិ​​វឌ្ឍន៍​ដែល​​​ក្រុមប្រឹក្សា​ខេត្ត​ចង់​សម្រេច​អោយ​បាន​ក្នុង​អាណត្តិ​របស់​ខ្លួន និង​ដើម្បី​គណៈ​អភិ​បាល​​ខេត្តមន្ទីរ អង្គ​ភាព​ពាក់​ព័ន្ធ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អាច​អនុ​វត្ត​ជា​ប្រយោជន៍​របស់​មូល​ដ្ឋាន និង​ប្រទេស​ជាតិ ។​លោក​ស្រី​បន្ត​ថា ដើម្បី​អោយ​ផែន​ការ​ដែល បាន​កសាង​នេះ សម្រេច​បាន​នោះ​វា​ត្រូវ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ប្តេជ្ញា​អនុ​វត្ត​ពីបណ្តា ស្ថាប័ន មន្ទីរ​អង្គ​ភាព ពាក់​ព័ន្ធ និង​អាជ្ញា​ធរ​ស្រុក ក្រុង និង​ឃុំ​សង្កាត់​ដែល​ជា​តួ​អង្គ​ដ៍​សំ​ខាន់ក្នុង​ការ​ធ្វើ​អោយ​ផែន​ការ​អភិ​វឌ្ឍន៍​៥​ឆ្នាំ​នេះ ជោគជ័យ និង​ចំ​គោល​ដៅ។

     ឯក​ឧត្តម គោស៊ុំ សារឿត អភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន មាន​ប្រសាសន៍​ថ្លែង​នូវ​ការ​​កោត​សរ​សើរ​ដល់​ក្រុម​ការងារកសាងផែនការ ដែល​បាន​សហ​ការ គាំទ្រ​ដោយ​ទី​ប្រឹក្សា ជាតិ​ថ្នាក់​ខេត្ត បានរៀប​ចំ​កសាង​​ផែន​ការ​អភិវឌ្ឍន៍​ខេត្ត​រយៈ ពេល​៥​ឆ្នាំ ២​០​១​៥​-​២០១៩ ស្រប​តាមប្រកាស​អន្តរ​ក្រសួង​មហា​ផ្ទៃ និងក្រសួង​ផែន​ការ ដែល​មាន​ការ​ចូល​រួម​ពិ​គ្រោះ​យោបល់​ពី​គ្រប់​ភាគីពាក់ព័ន្ធ។

     ឯក​ឧត្តម​បន្ត​ថាៈ ថ្វី​ត្បិត​តែ​ការ​កសាង​ផែន​ការ​អភិវឌ្ឍន៍​ខេត្ត របស់​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២​មាន​ភាព​យឺត​យ៉ាវ​បន្តិច ប៉ន្តែ​មាន​ភាពគ្រប់ជ្រុង​ជ្រោយ ច្បាស់​លាស់ និង​ស្រប​តាម​ប្រកាស​អន្តរ​ក្រសួង ក្នុង​ប្រការ​២ ចែង​ថា ក្រុម​ប្រឹក្សា​រាជ​ធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​រៀប​ចំ​ផែន​ការ​អភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ យ៉ាង​យូ​បំផុត​នៅ ឆ្នាំ​ទី​២ នៃ​អាណត្តិ​របស់​ខ្លួន មាន​​​​ន័យ​​ថា ផែនការ អភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់ក្រុមប្រឹក្សាខេត្ត ដែល​បាន​ និង​កំពុង​ផ្សព្វ​ផ្សាយ​នេះ ស្ថិតនៅ ក្នុងប្រកាស ដែលបានកំណត់។

     ឯកឧត្តមបន្តទៀតថា ការកសាងផែនការនេះ ជាផ្នែកមួយ ក្នុង ការ អនុវត្តន៍ ប្រព័ន្ធ​អភិ​បាល​កិច្ចតាមបែបប្រជាធិបតេ យ្យនៅ ថ្នាក់ ក្រោមជាតិ តម្រូវអោយ​មាន​ការ​ពង្រឹង​អនុ​វត្ត​ន៍ខ្សែគណនេយ្យភាព តម្លាភាព ការឆ្លើយបតប្រកបដោយ សមធម៍ និងការ​ចូល​រួម​ពីប្រ​ជា​ពលរដ្ឋ។

     ឯកឧត្តមក៍បានសំណូមពរដល់អង្គភាពពាក់ព័ន្ធ និងអង្គការ ដៃ​គូ​អភិវឌ្ឍ​ត្រូវ​បន្តយក​ចិត្ត​ឌុកដាក់ ដោយស្រង់យក សកម្មភាពនានា ដែល​មាន​ក្នុង​ផែន​ការ​មក​អនុវត្តន៍​ជាក់​ស្តែង តាមឆ្នាំនីមួយៗ ដោយមានសូចនាករច្បាស់លាស់ ដើម្បីធ្វើ ការវាស់ស្ទង់ លទ្ធផល សម្រេច​បានធៀបនិងផែនការ។

     ក្នុងឪកាសនោះឯកឧត្តម អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តបាន ប្រគល់​នូវ​សៀវ​ភៅ​កសាង​ផែនការអភិវឌ្ឍន៍ខេត្ត ដល់មន្ទីរ អង្គភាព អាជ្ញាធរស្រុក ក្រុង និងអង្គការ​ដៃ​គូ​អភិ​វឌ្ឍន៍ផងដែរ៕

អត្ថបទៈ ហី រីហាំង

Share

   

bidding

announment

សេចក្តីជូនដំណឹង ២០១៤-០៥-២៧  

2014-05-27-1

   

សេចក្តីជូនដំណឹង ២០១៤-០៥-២៧  

2014-05-27-2

   

Facebook  

   

ចំនួនអ្នកទស្សនា  

0072136
Today
Yesterday
This Week
Last Week
This Month
Last Month
All days
17
126
427
543
1836
2419
72136

Forecast Today
48


Your IP:54.81.6.121