Share

     ថ្លែងក្នុងកិច្ចប្រជុំ បូកសរុបចលនា​ប្រឡង​ប្រណាំង ការអនុវត្តគោល​នយោ​បាយ ភូមិ ឃុំ មាន​សុវត្​តិភាព​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ២០១៦ នៅ​សា​លប្រជុំ "ក" ឯក​ឧត្តម គោស៊ុំ សារឿត អភិ​បាល​​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​លើក​ឡើង​ថាៈ សន្តិ​​សុខ​​ស្ថេរ​​ភាព​​នយោ​បាយ សន្តិ​សុខ សណ្តាប់​ធ្នាប់​​សា​ធា​រ​ណៈ​ ជា​កត្តាគន្លឹះ​ដែល​ផ្តល់​​ភាព​​អនុ​​គ្រោះ​​ ដល់​​ដំណើរ​​ការ​នៃ​​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច សង្គម​កិច្ច និង​វិស័យ​​​ផ្សេង​ៗ​​ទៀត​​អោយ​​រីក​​ចំរើន​ ​​ស្រប​តាម​កម្ម​វិធី​នយោ​បាយ និង​​យុទ្ធ​​សាស្ត្រ​ចតុ​​កោណ​​រាជ​​រដ្ឋា​ភិបាល​​ដំណាក់​​កាល​​ទី​២​។ ទោះ​បី​​យើង​​មាន​​សន្តិ​​ភាព ស្ថេរ​​ភាព​រឹង​​មាំ ប៉ុន្តែ​សន្តិ​សុខ សណ្តាប់​​ធ្នាប់​​សា​​ធា​រណៈ ​ជា​​បញ្ហា​​ដែល​​ត្រូវ​​យក​​ចិត្ត​ទុកដាក់​ជា​ប្រ​ចាំ ដើម្បី​អោយ​ជន​គ្រប់​រូប និង​សង្គម​​ជាតិ​ទាំង​​មូល​​មាន​សុវត្តិ​ភាព និង​បាន​រស់​នៅ​ក្នុង​ភាពកក់ក្តៅ ក្នុងការកសាងសង្គមគ្រួសារ ក៍ដូច​ជា​សង្គម​ជាតិ​ដោយ​ភាព​សុខដុមរមនា។

     ឯកឧត្តមបន្តថា តាមរយះគណៈបញ្ជាការឯកភាពខេត្ត មាន​កង​កម្លាំង​ប្រដាប់អាវុធ​គ្រប់​​លំ​ដាប់​ថ្នាក់​ បានខិតខំរក្សាបាននូវសន្តិសុខ សុវត្តិភាព​ដ៍រឹងមាំ​ជូន​ប្រជាពល​រដ្ឋ​ពិ​សេស​រក្សា និង​ទប់​ស្កាត់​បាន​នូវបទ ល្មើសនានា មានអំពើឆក់ប្លន់ បញ្ហាគ្រឿងញៀន បញ្ហា​ជួញដូរស្ត្រី និងកុមារ បញ្ហា​ផ្សេង​ៗ​ជា​ដើម។

     ឯកឧត្តមក៍បានសំណូមពរដល់អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ដែន​ដីមូលដ្ឋាន​ត្រូវ​បន្ត​កសាងពង្រឹងសេចក្តីសុខសន្តិភាព តាមរយះ​ការលុប​បំ​បាត់​បទ​ល្មើស​គ្រប់​ប្រភេទ ក្នុង​​មូល​​ដ្ឋាន ភូមិ ឃុំ សង្កាត់ទូទាំងប្រទេស ដើម្បី​បង្ករ​ភាព​អនុ​គ្រោះ​ដល់​ដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​កិច្ច និង​ឈាន​ទៅ​បង្កើន​ល្បឿន​កាត់​បន្ថយ​ភាព​ក្រី​ក្រ​អោយកាន់តែបានល្អប្រសើរថែមទៀត ,បំផុស​អោយ​មាន​កិច្ចសហ​ការ​ចូល​រួម​​ជា​មួយ សមត្ថកិច្ច គ្រប់សមាសភាពផ្សេងៗ ដើម្បី​កសាង​បាន​នូវ​កម្លាំង​សរុប​វិធាន​ការ​​សរុប ក្នុង​ការ​អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ក្នុងនោះដែរ ឯកឧត្ត​បាន​​​សូម​ជូន​ពរដល់សមត្ថ​កិច្ច កងកម្លាំងការពារតាមបន្ទាត់ព្រំដែន ត្រូវទប់​ស្កាត់​អោយ​ខាន​តែ​បាន​​នូវបទល្មើសគេចពន្ធគ្រប់ ប្រភេទ ដើម្បីបង្កើនចំណូលថវិកាជូនរដ្ឋអោយកាន់តែ មាន​កំណើន​បន្ថែម​ទៀត។

     ក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ភូមិឃុំ មានសុវត្តិភាព​នេះ​ក៍មានការ​ធ្វើ​សេក្តី​​រាយ​ការ និងអន្តរាគមន៍ពី ស្នងការនគរបាលខេត្ត អាជ្ញារ ស្រុក ក្រុង និង​ឃុំ​សង្កាត់ និង​​ប្រគល់​ប័ណ្ណ​សរ​សើរ និងថវិកា មួយចំនួនដល់អធិការរដ្ឋាន និងប៉ុស្ត៍រដ្ឋ​បាល​​ដែល​ទទួល​​ស្នាដៃ​ក្នុងការ​អនុវត្ត​គោល​នយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំនុច៕

Share

   

bidding

announment

សេចក្តីជូនដំណឹង ២០១៤-០៥-២៧  

2014-05-27-1

   

សេចក្តីជូនដំណឹង ២០១៤-០៥-២៧  

2014-05-27-2

   

Facebook  

   

ចំនួនអ្នកទស្សនា  

0062270
Today
Yesterday
This Week
Last Week
This Month
Last Month
All days
25
83
180
649
1983
2086
62270


Your IP:23.20.96.7